Frequently Asked Question

*មើលពីរបៀបផ្សព្វផ្សាយការងារជាមួយគេហទំព័របងស្រី
Last Updated 6 years ago

ដើម្បីផ្សព្វផ្សាយសេចក្តីប្រកាសការងារនៅលើគេហទំព័របងស្រី សូមផ្តល់នូវព័ត៌មានលំអិតដូចខាងក្រោមនេះផ្ញើមកអ៊ីម៉ែល  Job@BongSrey.com

  1. ព័ត៌មានអំពីក្រុមហ៊ុន រោងចក្រ/ សហគ្រាស:
    1. ឈ្មោះក្រុមហ៊ុន រោងចក្រ/ សហគ្រាស
    2. សេចក្ដីសង្ខេបរបស់ក្រុមហ៊ុន រោងចក្រ/ សហគ្រាស - រួមទាំងព័ត៌មានសង្ខេបអំពីអ្វីដែលក្រុមហ៊ុនធ្វើ។
    3. អាសយដ្ឋាន
    4. អត្ថប្រយោជន៍របស់ក្រុមហ៊ុន
  2. ព័ត៌មានអំពីសេចក្ដីប្រកាសការងារ
    1. ឈ្មោះមុខតំណែង
    2. ទីតាំង - ឧទាហរណ៍ៈ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ។ល។
    3. ម៉ោងធ្វើការ - ពេញម៉ោង / ក្រៅម៉ោង, រយៈពេលខ្លី / អចិន្រ្តៃយ៍
    4. កម្រិតប្រាក់ខែ
    5. ទំនួលខុសត្រូវការងារ សម្រាប់មុខតំណែង
    6. តម្រូវការជំនាញ សម្រាប់មុខតំណែង
  3. ព័ត៌មានអំពីរបៀបដាក់ពាក្យ
  4. ព័ត៌មានទំនាក់ទំនង ដូចជាអាសយដ្ឋាន, អ៊ីម៉ែល, ឈ្មោះទំនាក់ទំនង និងលេខទូរស័ព្ទ។
  5. កាលបរិច្ឆេទឈប់ទទួលពាក្យ
  6. សេចក្តីប្រកាសត្រូវតែជាភាសារខ្មែរដូច្នេះសេចក្ដីប្រកាសរបស់អ្នកនិងមានបង្ហាញទាំងសំឡេង និងអក្សរ។ សូមមើលព័ត៌មានគំរូ អំពីសេចក្ដីប្រកាស ការងារដែលមានបង្ហាញស្រាបនៅលើគេហទំព័របងស្រី។
ប្រសិនបើលោកអ្នកមានចម្ងល់បន្ថែម ឬមិនច្បាស់ត្រង់ចំនុចណាមួយ សូមទំនាក់ទំនងមកយើងតាមព័តមានដែលបានផ្ដល់ជូន។
សូមអរគុណ។

Please Wait!

Please wait... it will take a second!